រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ចក្ខុវិស័យ

  • 3.0ពាន់
  • ដោយ SokMean

ដើម្បីធ្វើការអភិវឌ្ឍខេត្តឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខេត្តបានដាក់ចេញនូវចក្ខុវិស័យ ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលដ្ឋាន និងជម្រុញឱ្យមាន អភិបាលកិច្ចល្អ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ចក្ខុវិស័យរបស់ខេត្ត ‹ប្រជាពលរដ្ឋខេត្តកំពតមានសុខភាពមាំមួន ជីវភាពធូរធារ មានសុវត្តិភាព មានចំណេះដឹង ជំនាញ បច្ចេកទេស រស់នៅក្នុងបរិស្ថានល្អ  រក្សាបាននូវវប្បធម៌ប្រពៃណីជាតិ បេតិកភណ្ឌ សាសនា មានការគោរពច្បាប់ និងមានសមធម៌។