នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងនាំនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១.៥៤១ គ្រួសារ នៅក្នុងក្រុងបូកគោ ខេត្តកំពត ។
អំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១.៥៤១គ្រួសាររួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១,៤៩២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល រីឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀលផងដែរ៕