ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសន្និសិតបូកគោ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្តដំណាច់ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣ ។
ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងលោក លោកស្រីនាយកសាលាទូទាំងខេត្តកំពតសរុបប្រមាណ ១០០០នាក់។