រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត

  • 3
  • ដោយ savuth

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលសន្និសីទបូកគោ 

កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងសាលាបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកអធិការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក ទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣១៧នាក់។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាពជំនាញ ក៏ដូចកងកំលាំងមានសមត្ថកិច្ច ត្រូវបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពត និងត្រូវធ្វើការបង្រ្កាបឱ្យខានតែបាននូវរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកស្អាត និងថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់។

អត្ថបទទាក់ទង