រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត

  • 1
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

កម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត សរុបប្រមាណ៥០០នាក់។

សូមជម្រាបថា ពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត នាព្រឹកនេះ មានចំនួន ៧៤នាក់ ស្រី ១៦នាក់ ក្នុងនោះ៖នាយករងរដ្ឋបាលសាលាខេត្ត ០១នាក់ ស្រី, នាយកទីចាត់ការរដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានមន្ទីរ ០៦នាក់ ស្រី ០២នាក់, ប្រធានការិយាល័យ ១៩នាក់ ស្រី ០៥នាក់, អនុប្រធានការិយាល័យ ៣៣នាក់ ស្រី ០៨នាក់, នាយរងផ្នែករដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានផ្នែកសេវាដ្ឋាន ០១នាក់ ប្រុស, នាយកវិទ្យាល័យ ០៣នាក់ ប្រុស, នាយករងវិទ្យាល័យ ០៧នាក់ ប្រុស, នាយករងអនុវិទ្យាល័យ ០២នាក់ ប្រុស។

អត្ថបទទាក់ទង