រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត

  • 10
  • ដោយ savuth

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តកំពតថ្មី នៅសាលសន្និសីទបូកគោសាលាខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម វេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១០៤៧ អនក្រ.តត ស្តីពីការតែងតាំងមន្រ្តីរាជការសម្រេចតែងតាំងលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ជំនួស
ឯកឧត្តម ញា ប៊ុនថន ដែលត្រូវបានជាប់ឈ្មោះជា សមាជិកក្រុមប្រឹក្សាខេត្តកំពត ៕

អត្ថបទទាក់ទង