រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

សមិទ្ធផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីនៃខេត្តកំពត

  • 25
  • ដោយ savuth
default
default

នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពត និងក្រុមការងារបច្ចេកទេស បានដឹកជញ្ជូននូវឧបករណ៍សម្ភារៈសម្រាប់តំឡើងនូវសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីនៃខេត្តកំពត ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ 

នៅពេលដែលសមិទ្ធផលទេសចណ៍ថ្មីមួយនេះធ្វើការដំឡើងរួចរាល់ និងមានរបៀបនៃការលេងតាមចង្វាក់ភ្លេងជាច្រេីនក្បាច់ ដោយអមជាមួយការបាញ់ទឹករេរាំ និងភ្លើងចំរុះពណ៌។ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្ត សមិទ្ធផលថ្មីនេះនឹងដំឡើងរួចរាល់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ  អាហារដ្ឋានក្នុងខេត្តកំពត បានសំដែងការត្រេកអរ និងគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញនូវគោលនយោបាយ និងក្រោមកិច្ចចង្អុលការដោយផ្ទាល់របស់សម្តេចមហាបវរធិបតី ដេីម្បីអាជ្ញាធររាជធានី-ខេត្ត ដែលជាខេត្តគោលដៅទេសចរណ៍ ត្រូវខិតខំពង្រីក កែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ អភិវឌ្ឍន៍បន្ថែមថ្មី ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តកាន់តែច្រើន ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាពដែលសម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន យកមកទាំងលំបាក ដោយយកអាយុជីវិតធ្វើជាដើមទុន​៕

អត្ថបទទាក់ទង