រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន ជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលមកដាក់ពាក្យ ជំហានទី១ ក្នុងសំណុំរឿងជាមួយក្រុមហ៊ុនជា សារ៉ន

  • 21
  • ដោយ savuth

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលអញ្ជេីញមកយកពាក្យ ដេីម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ដែលឯកឧត្តមអភិបាលបានធ្វេីការបង្ហាញអំពី ជំហានទី១ ក្នុងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន កន្លងទៅ នៅបរិវេណ វត្តអង្គល្បើក ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ក្នុងថ្ងៃទី១ នៃការមកទទួលពាក្យនេះមានការចូលរួមពីប្រជាពលរដ្ឋជាង ២ពាន់នាក់ ។

សូមបញ្ជាក់ថា សម្រាប់យន្តការជំហ៊ានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិជូន​ ចំពោះអ្នកមិនទាន់បង់គ្រប់​ បន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត៕

អត្ថបទទាក់ទង