រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ សម្ភោធដាក់ឱ្យប្រេីប្រាស់សាលាធម្មសភា០១ខ្នង​ និងសមិទ្ធផលនានាក្នុងវត្តសិរីសោភ័ណ​

  • 24
  • ដោយ savuth

ព្រឹកថ្ងៃទី១១​ ខែកុម្ភ:​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ សម្ពោធដាក់ឱ្យប្រេីប្រាស់សាលាធម្មសភា០១ខ្នង​ និងសមិទ្ធផលនានាក្នុងវត្តសិរីសោភ័ណ​ (​ ហៅវត្តព្រៃលេី​ )​ ស្ថិតក្នុងភូមិព្រៃលេី​ ឃុំបន្ទាយមាសខាងលិច​ ។

ឯកឧត្តម បានបញ្ជាក់ថា ដោយប្រទេសជាតិមានសុខសន្តិភាពក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរ ទើបយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីផ្សេងៗ ជាក់ស្តែងក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ពុទ្ធបរិស័ទចំណុះជើងវត្ត គណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត បានមូលមតិគ្នាកសាងសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសិរីសោភ័ណនេះឡើង ហើយយើងបានធ្វើពិធីម្ពោធដាក់អោយប្រើប្រាស់ នាព្រឹកនេះ។

ឯកឧត្តមបានប្រគេនថវិកាមួយចំនួនជូនដល់ព្រះចៅអធិការវត្ត និងបានណែនាំដល់អាជ្ញាធរឃុំ ស្រុក ពិនិត្យទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាព ដើម្បីបម្រើនូវសេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំផងដែរ។

ក្នុងឱកាសនោះឯកឧត្តមបានចែកជូននូវក្រណាត់ស និងថវិកាមួយចំនួនជូនដល់លោកតាជី លោកយាយជីចំនួន៤០នាក់ផងដែរ។

ញ៉

អត្ថបទទាក់ទង