រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន២ ឃុំ​ ក្នុងស្រុកទឹកឈូ ខេត្តកំពត

  • 11
  • ដោយ savuth

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន២ ឃុំ​ ក្នុស្រុកទឹកឈូ ខេត្តកំពត ។
ពិធីនេះធ្វើឡើងនៅបរិវេណដីមួយកន្លែងជាប់និងសាលាឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះគឺមានចំនួន២ ភូមិ ក្នុងភូ​មិដូនស៊យ​ ឃុំថ្មី​ និងភូមិព្រៃត្នោត​ ឃុំកំពង់ក្រែង​ នៃស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១,០១៥ ក្បាលដី ស្មើនឹង ៦៤៩ គ្រួសារ។

អត្ថបទទាក់ទង