
ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងកម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំង និងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន ១ ៨២១ក្បាលដី ស្មើនឹង ៥៧០គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៨ ៩៨២ក្បាលដី ស្មើនឹង ២ ៩០៩គ្រួសារ៕



















