រសៀល.ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្ដដា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់ក្លោងទ្វារពហុកីឡដ្ឋានខេត្តកំពត ដើម្បីកែលម្អកីឡដ្ឋានខេត្ត ឲ្យបានល្អស្អាត ដែលជាកន្លែងប្រារព្ធពិធីប្រកួតកីឡាជាតិ អន្តរជាតិ និងជាពិសេស ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ នាខែធ្នូ ខាងមុខនេះ។
សមាសភាព អញ្ជេីញចូលរួម: ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តសរុបចំនួន ៤៣៧ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប ១,២២០,០០០រៀល ជូនដល់យាយជីតាជី ចំនួន៦១នាក់ ដោយម្នាក់ទទួលបាន ២ម៉ឺនរៀល។