នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដាក់អោយដេញថ្លៃភាស៊ីផ្សារគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២១ សរុបចំនួន ០៦កន្លែង ទូទាំងខេត្តកំពត និងសត្តឃាតដ្ឋាន០១កន្លែង នៅស្រុកអង្គរជ័យ និងដោយមានការចូលរួមពីសំណាក់ លោក ជា គឹមតុង ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាខាពន្ធដារខេត្ត តំណាងអភិបាលក្រុង ស្រុក និងឃុំ សង្កាត់ ពាក់ព័ន្ធ ដែលបានប្រារព្វធ្វើឡើងសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត៕