ព្រឹក.ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ពីលោក ហេង ឡេង ដែលបានជួយឧបត្ថម្ភ ថវិកា ២០,០០០,០០០រៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ឧបត្ថម្ភ ម៉ាសចំនួន ២០,០០០ម៉ាស ជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕