រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ

  • 626
  • ដោយ savuth

រសៀលថ្ងៃពុធ ៧ កើតខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដែលមានទីតាំងចាប់ពីស្ពានថ្មថ្មីរហូតដល់ស្ពានឥន្ធនូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាលស្រុកទឹកឈូ លោក លោកស្រីនាយកទីចាត់ការចំណុះសាលាខេត្តនិងមន្រ្តីជំនាញ សរុបចំនួន៣០នាក់។

ក្រោយពីការធ្វើបទបង្ហាញគំនូសប្លង់រចនា គម្រោងកែលម្អ ពង្រីកសួនច្បារមាត់ព្រែកកំពង់បាយប្រវែង ៦៦៣ ម៉ែត្រ ទទឹង ៣៤ ម៉ែត្រ ដោយមានរចនាដាក់ដាក់រូបសំណាក និងស្ពានលយចូលទៅក្នុងព្រែកសម្រាប់ភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត និងថតរូបយកទេសភាពមាត់ព្រែក ឯកឧត្តម ជាវ តាយ បានដឹកនាំពិភាក្សាធាតុចូល ជាគំនិតយោបល់ពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឲ្យគម្រោងកែលម្អសួនច្បារមាត់ព្រែកនេះមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ មានសោភ័ណភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តកំពតឲ្យបានច្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានផ្ដល់អនុសាសន៍ជូនដល់អង្គប្រជុំនាពេលនេះដើម្បីដើម្បីយកទៅអនុវត្តគម្រោងនេះឲ្យបានទទួលជោគជ័យដូចខាងក្រោម:
១. ត្រូវរៀបក្រុមការងារគ្រប់គ្រងគម្រោងកែលម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដើម្បីពិនិត្យសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតឡើងក្នុងដំណើរការសិក្សាក៏ដូចជាការអនុវត្តគម្រោងនេះ ។
២. ស្នើសុំលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ សិក្សាលំអិតបន្ថែមទៀតលើ គំនូសប្លង់រចនា និងរចនាបថឱ្យបានសមស្របនិងគួរឱ្យទាក់ទាញ ។
៣.ស្នើលោកអភិបាលក្រុង ពិនិត្យមើលមាត់ព្រែកត្រើយខាងលិច ត្រូវកែលម្អឱ្យបានស្អាត និងត្រូវពិចារណាសាងសង់ផ្លូវបេតុងតាមបណ្ដោយមាត់ព្រែក ដើម្បីទប់ស្កាត់ការរំលោភយកដីព្រែកផងដែរ ។

អត្ថបទទាក់ទង