រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

  • 877
  • ដោយ savuth

ព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តកំពតមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

គណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ប៉ឹល កុសស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ។

កិច្ចប្រជុំសាមញ្ញ លើកទី ២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ នាព្រឹកនេះ ដើម្បីពិនិត្យ និងអនុម័តលើ៖
១- ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត។
៣- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៤- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤។
៥- សេចក្តីផ្សេងៗ
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញលើកទី២២ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំទុរេនកំពត។

អត្ថបទទាក់ទង