រសៀលថ្ងៃសុក្រ ១៥កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន សូ ងួន ដែលស្ថិតនៅ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលពួកគាត់មកពេលនេះដេីម្បីយកឯកសារពាក់ព័ន្ធ មកដាក់ជូនរដ្ឋបាលខេត្ត ដេីម្បីធ្វេីការផ្ទៀងផ្ទាត់។
បន្ទាប់ពីបានទទួលឯកសារ និងស្តាប់ការលេីកឡេីងនូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋរួចមក ឯកឧត្ដម ជាវ តាយ ទទួលយកសំណូមពរទាំងអស់ដែលបានលេីកឡេីងនេះយកទៅពិនិត្យឡេីងវិញ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ដោះស្រាយជូន។ ឯកឧត្តមអភិបាលខេត្តបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកចិត្តលេីរដ្ឋបាលខេត្ត ក្នុងការដោះស្រាយ រាល់បញ្ហា និងក្តីកង្វល់ជូនបងប្អូន ដោយមិនលំអៀង និងមានតម្លាភាពជានិច្ច។