ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកសរុប ៣៧នាក់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយ បានស្នេីដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ ដេីម្បីទុកសំរាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន។ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ។