រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក

  • 1.9ពាន់
  • ដោយ savuth

ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ នាយករងអធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងការពារកោះឆ្នេរ អគ្គនាយកក្រុមហ៊ុន ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកឈូក និងមន្ត្រីជំនាញ។

ថ្លែងនៅកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ ប្រសាសន៍÷ ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេន ត្រូវអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅលើដី ដែលបានចុះបញ្ជីរួច ដោយឡែកទីតាំងដី (ដីមិនទាន់ចុះបញ្ជី) កំពុងមានទំនាស់ជាមួយអតីតសមាហរណកម្មការពារកោះឆ្នេរ ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពឈូសឆាយកាយព្រំដីបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយទំនាស់ឲ្យបានរួចរាល់សិន៕

អត្ថបទទាក់ទង