ព្រឹកថ្ងៃសុក្រ ១៣កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្តីពីការងារអត្តសញ្ញាណប័ណ្ណប្រភេទ១ ប្រភេទ២ ដែលអស់សុពលភាព និងឯ.អ របស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨ លោកអធិការក្រុង ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាខេត្ត និងអង្គភាពចំណុះសាលាខេត្ត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយ បានណែនាំដល់លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨ បន្ទាប់ពីទទួលបានឯកសារបញ្ជីឈ្មោះពីអគ្គលេខាដ្ឋានរៀបចំការបោះឆ្នោតនេះទៅ ត្រូវធ្វេីការពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវ និងត្រូវបញ្ជូនទៅតាមក្រុង ស្រុក ឃុំ សង្កាត់ ធ្វេីការផ្ទៀងផ្ទាត់ និងត្រូវផ្តល់ព័ត៌មានត្រឡប់មកវិញនូវបញ្ហាប្រឈមដែលកេីតមាន ដេីម្បីដាក់ជូនក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អ រួមគ្នាធ្វេី រួមគ្នាទទួលខុសត្រូវដេីម្បីឲ្យការងារនេះទទួលបានជោគជ័យ។