រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

លោក អុឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ទទួលអំណោយឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

  • 833
  • ដោយ savuth

ព្រឹកថ្ងៃទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក អុឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយសប្បុរសធម៌ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងរដ្ឋបាលខេត្តកំពត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ អំណោយសប្បុរសធម៌នេះត្រូវបាននាំយកមកដោយ ឯកឧត្តម អ៊ូ ព្រំវីរៈ នាយករងខុទ្ទកាល័យ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលាខេត្តកំពត។

ក្នុងឱកាសនោះ លោក អុឹង ឆាយ តំណាងឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខមន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពត និងបានគោរពជូនពរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច បម្រើជាតិមាតុភូមិ។

អំណោយទាំងនោះរួមមាន÷ ថ្នាំបុរាណចិនសម្រាប់ការពារផ្តាសាយចំនួន១០០ប្រអប់ និងទឹកអាល់កុលចំនួន២១០លីត្រ។

អត្ថបទទាក់ទង