រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពត

  • 466
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ម៉ាស់ចំនួន ១០,០០០ អាល់កុល ចំនួន ៤កាន ស្មើនឹង ១២០លីត្រ និងមី ចំនួន ៥០កេស ពីលោក ហេង សុភី អគ្គនាយកក្រុមហ៊ុន VALIANT Development Co.,Ltd ដែលជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភនាពេលនេះ។ ហើយអំណោយនាពេលនេះ គឺជាចូលរួមរបស់ក្រុមហ៊ុនក្នុងការចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត និងអាចផ្តល់ជូនទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះទឹកចិត្តរបស់លោក ហេង សុភី អគ្គនាយកក្រុមហ៊ុន VALIANT Development Co.,Ltd ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕

អត្ថបទទាក់ទង