ព្រឹកថ្ងៃ ពុធ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្តដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែកកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ online។
កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងអនុម័តទៅលើ៖
១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត។
២-ផ្ទេរភារកិច្ចមន្ត្រីរាជការ ៖
•អានអនុក្រិត្យលេខ ៣១៤ អនក្រ.តត ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការជូនលោក ចាន់ ថា ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត។
•ពិធីប្រគល់-ទទួលអនុក្រឹត្យ ។
៣-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត។
៤-របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៥-របាយការប្រចាំឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
៦-ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២១។
៧-ការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ។
៨-សេចក្តីនែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ។
៩-ការធ្វើបច្ចុប្បន្នភាពលទ្ធផលវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់បលរបស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០ ។
១០-សេចក្តីផ្សេងៗ