រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតទទួលអំណោយសប្បុរសធម៌របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

  • 561
  • ដោយ savuth

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបាននាំយកនូវអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនឹងជំងឺកូវីដ-១៩ និងបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេឯកឧត្តមនឹងផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

អំណោយទាំងនោះរួមមាន៖
-ថវិកា១០០លានរៀល
-អង្ករ២០តោន
-ម៉ាស់ចំនួន១០០,០០០ម៉ាស់
-និងអាល់កុលចំនួន១,០០០លីត្រ

អត្ថបទទាក់ទង