ព្រឹកថ្ងៃអាទិត្យ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចែកសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីចូលរួមចំណែកបង្ការជំងឺកូវីដ-១៩ ក្នុងយុទ្ធនាការរៀបចំបញ្ជីឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។
សម្ភារទាំងនោះរួមមាន៖
-ឧបករណ៍វាស់កំដៅ ៣០គ្រឿង
-អាល់កុល ២៤០លីត្រ
-ម៉ាស់ចំនួន ២៨០ប្រអប់
-ស្រោមដៃ៩៣ប្រអប់។