ព្រឹកថ្ងៃ ចន្ទ ១៣រោច ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ធ្ឆ្នាំ២០២១ នៅសាលប្រជុំបូកគោសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក។
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ ៖
១•សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២•សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣•ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១
៤•សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ
៥•វេនប្រចាំការសាលាខេត្ត ក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌ។