រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

សារជូនពរចំពោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត

  • 678
  • ដោយ savuth

ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តកំពតទាំងអស់ សូមសំដែងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ក្នុងក្ដីគោរពស្រឡាញ់ដោយស្មោះស្ម័គ្រជានិច្ចមិនអាចបំភ្លេចបាន អស់រយៈពេលជិត៤ឆ្នាំកន្លងមកនេះ ឯកឧត្តមបានជំរុញការអភិវឌ្ឍន៍មានការរីកចំរើនគ្រប់វិស័យជាពិសេសស្ពាន ផ្លូវ ភ្លើង សំណង់ព្រោងព្រាត និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតជាច្រើនរាប់មិនអស់ និងជាថ្នាក់ដឹកនាំប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ មានគុណធម៌ សច្ចធម៌ ក្នុងស្មារតីសាមគ្គីភាពល្អ ព្រមទាំងមានការយកចិត្តទុកដាក់គិតគូ ដោះស្រាយការលំបាក បញ្ហាប្រឈម សំណូមពរ តម្រូវការ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងខេត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្ដៅ និងអំណរសាទរចំពោះសកម្មភាពដ៏ប្រពៃ របស់ឯកឧត្តម ក្នុងការបម្រើជាតិ និងប្រជាជននៅក្នុងខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល សូមសំដែងការកោតសរសើរ ចំពោះស្នាដៃសកម្មភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដែលបានដឹកនាំខេត្តកំពតឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក និងសូមជូនពរ ឯកឧត្តម ព្រមទាំង លោកជំទាវ និងក្រុមគ្រួសារ ជួបតែ សេចក្ដីសុខចំរើនគ្រប់ប្រការ មានអាយុយឺនយូរ ដើម្បីបន្តបម្រើជាតិ និងប្រជាជនខេត្តពោធិ៍សាត់តទៅមុខទៀតកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង