នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញ សំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៤ ខ្នងផ្ទះ នៅស្រុកបន្ទាយមាស។
ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តពោធិ៍ធំភ្នំល្ងៀង ដោយមានការចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសារខា មន្ត្រីសាលាស្រុក អជ្ញាធរភូមិ ឃុំ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ក្រុមប្រតិបត្តិសារខា និងប្រជាពលរដ្ឋជាច្រើនទៀត។
អំណោយផ្ដល់ជូនគ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ២៥ គីឡូក្រាម សរុប ១.៨៥០ គ.ក
-មី ចំនួន០១កេស សរុប ៧៤កេះ
-ត្រីខ កំប៉ុង ចំនួន០១ យួរ សរុប ៧៤ យួរ
-ទឹកត្រី០១យួរ សរុប ៧៤ យួរ
-ម៉ាស់ក្រណាត់ ចំនួន១០ ម៉ាស់ សរុប ៧៤០ម៉ាស់
-និងតង់ចំនួន១ សរុប៧៤តង់
-គ្រួសារប៉ះពាល់ធ្ងន់ធ្ងរចំនួន១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺន សរុប២.២០០.០០០៛
-គ្រួសារប៉ះពាល់មធ្យមចំនួន១៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ១០ម៉ឺនរៀល សរុបថវិកា១.៧០០.០០០៛
-គ្រួសារប៉ះពាល់ស្រាលចំនួន៤៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៥ម៉ឺនរៀល សរុបថវិកា ២.៣០០.០០០៛
-ទីប្រឹក្សាយុវជន កាកបាទក្រហម ចំនួន០១ នាក់ ឧបត្ថម្ភ ២ម៉ឺនរៀល
-យុវជនកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ២ម៉ឺនរៀល
-នគរបាលចំនួន ១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-អាវុធហត្ថ ០៥ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
-ប្រជាការពារចំនួន១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល
សរុបចំនួន៖ ៦.៧៨០.០០០រៀល