នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរឃុំកំពង់ត្រាចខាងលិច បានអញ្ជើញចូលរួមរំលែកទុក្ខសពលោក ចេង តាន់ មេឃុំកំពង់ត្រាចខាងលិច អាយុ៦៩ឆ្នាំ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច បានទទួលមរណភាពដោយជំងឺឡើងសំពាធឈាម (ដាច់សសៃឈាមខួរក្បាល) នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
ក្នុងដំណើរអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពខាងលើ ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវអំណោយរួមមាន៖
-ថវិការាជរដ្ឋាភិបាលសម្រាប់សពដែលកើតជំងឺកូវីដ១៩ ចំនួន២.០០០.០០០៛។
-ថវិកាឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ចំនួន១.០០០.០០០៛។
-ថវិកាឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ចំនួន២.០០០.០០០៛
-ថវិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពត ១.០០០.០០០៛។
-អំណោយសាខាកាកបាទក្រហមខេត្ត រួមមាន អង្ករ២០០គ.ក, ទឹកសុទ្ធ៥កែស, មី៥កែស, ត្រីខ៥ឡូ, ទឹកត្រី២យួរ និងថវិកា ១.០០០.០០០៛។
-អំណោយរដ្ឋបាលស្រុក និងក្រុមការងារថ្នាក់ឃុំ ថ្នាក់ស្រុក និងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ រួមមាន អង្ករ១៥០គ.ក, ទឹកត្រី២យួរ, មី១កែស និងថវិកា៣.៣០០.០០០៛
សរុបរួម៖ អង្ករ៣៥០គ.ក, ទឹកសុទ្ធ៥កែស, ត្រីខ៥ឡូ, មី៦កែស, ទឹកត្រី៤យួរ, និងថវិកាសរុបចំនួន១០.៣០០.០០០៛ (ដប់លានបីរយពាន់រៀល)។