ថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រចំណុះសាលាខេត្ត។
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២១
២-របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៩ខែដើមឆ្នាំ២០២១
៣-កែសម្រួលសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
៤-សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត
៥-សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក