រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដោះស្រាយករណី បោះរបងបិទផ្លូវ និងដាំដើមដូង លើផ្លូវសាធារណៈ ក្នុងភូមិអង្គជោតិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការចំណុះសាលាស្រុកអង្គរជ័យ សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។