រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

  • 503
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសិតបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានសំដែងនូវការកោតសសើរចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើង។

ក្នុងពេលបច្ចុប្បន្ននេះប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ដែលបានមកពីការយកជីវិតទៅប្តូររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើង។

ក្នុងឱកាសនោះឯកឧត្តមបានឧបត្ថម្ភដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល អង្ករ១បាវ ៥០គ.ក មី១កេះ និងត្រីខ១យួរ។

អត្ថបទទាក់ទង