នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃខេត្តកំពត បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងមណ្ឌលសុខភាព ដងទង់ និងសំណេះសំណាលជាមួយ អាជីវករផ្សារដងទង់ ដេីម្បីស្ដាប់ការសំណូមពរផ្សេងៗ ដេីម្បីអោយមានការរៀបចំប្រព័ន្ធលូរ ផ្លូវបេតុងក្នុងបរិវេណផ្សារ និង ហេដ្ឋារចនាសម្ពន្ធផ្សេងៗក្នុងផ្សារដងទង់ឲ្យមានសន្ដាប់ធ្នាប់ល្អប្រសេីរជាងមុនជូនអាជីវករ ផ្សារដងទង់ ក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត៕