នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំសាលាខេត្តអគារខាងជើង រដ្ឋបាលខេត្តកំពតបានរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ ក្រោមអធិបតីភាព លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។
បានអញ្ជើញចូលរួមជាកត្តិយស និងជាសមាជិក សមាជិកានៃអង្គពិធីរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្នងការ លោកមេបញ្ជាការ លោកប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធិ សរុបចំនួន ៣២២នាក់៕