លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសព្វ លោក ប៊ុន ហាវ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ដែលបានទទួលមរណភាពកាលពីវេលា ម៉ោង១១:៤៥នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសដ៏ក្រៀមក្រំនោះផងដែរ លោកជំទាវបាននាំនូវ សម្ភារៈ និងបច័្ឆយ របស់ឯកឧត្តមអភិបាលខេត្ត ជាមួយលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្តកំពត ជូនចំពោះគ្រួសារសព។
យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ប៊ុន ហាវ សូមស្ថិតក្នុងសុគតិភព ជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។