រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត រៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត ជាជនពិការប្រភេទ ក១ និងក ២

  • 317
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និង ឯកឧត្តម វ៉ិត វឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត ជាជនពិការប្រភេទ ក១ និងក ២ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

កម្មវិធីនេះផងដែរ មានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការង លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង-ស្រុក លោកអធិការនគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងបងប្អូនអតីតយុទ្ធជន សរុបប្រមាណ ៥១៥នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដល់បងប្អូនអតីតយុទ្ធជនផងដែរ។
-អង្ករចំនួន ២០គីឡូក្រាម
-ត្រីខ ១យួរ
-ទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១ យួរ
-សារុង ១ និងថវិកា ១០ ម៉ឺនរៀល
ជាមួយនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងម្នាក់ទទួលបាន ៥ ម៉ឺនរៀល។

អត្ថបទទាក់ទង