នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាលខេត្តកំពត អញ្ជើញជាគណៈអធិបតី ក្នុង ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុង ភូមិខ្ពបរុន ឃុំ ស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ និង ប្រជាពលរដ្ឋជាម្ចាស់ ក្បាលដីជាច្រើងផងដែរ៕