ព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារលោកគ្រូ អ្នកគ្រូពេទ្យ ក្រុមគ្រួសារលោកគ្រូ អ្នកគ្រូបង្រៀន និងក្រុមគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៃក្រុងបូកគោ ខេត្តកំពត នៅវត្តរកា ស្ថិតក្នុងភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងកំពត ខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុងបូកគោ លោកស្រីប្រធានមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកចៅសង្កាត់ មេភូមិ នៃក្រុងបូកគោ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង សង្កាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក្រុង សង្កាត់ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៦០០នាក់។