រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តឧត្តមគិរីសុវណ្ណមុនីរស្មី ស្ថិតក្នុងភូមិប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត

  • 359
  • ដោយ savuth

ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តឧត្តមគិរីសុវណ្ណមុនីរស្មី ស្ថិតក្នុងភូមិប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ៕

អត្ថបទទាក់ទង