ព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទផ្សព្វផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យទីតាំងដីសម្បទានសង្គមកិច្ចជូនកម្លាំងប្រដាប់អាវុធ និងគ្រួសារ (៣១៧) ស្ថិតនៅភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ប្រមាណ៤០០នាក់៕