រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដង្ហែទៀនចំណាំព្រះវស្សា និងបាននាំទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន៤៥វត្ត ដែលគង់ចាំព្រះវស្សា ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត

  • 313
  • ដោយ savuth

ព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អមដំណើដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក បានអញ្ចើញចូលរួមពិធីដង្ហែទៀនចំណាំព្រះវស្សា និងបាននាំទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន៤៥វត្ត ដែលគង់ចាំព្រះវស្សា ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយក្នុង១វត្តទទួលបាន អង្ករ ១០០គីឡូ ទៀនវស្សា១គូរ មី២កេះ ត្រីខ ២យួរ ទឹកសុទ្ធ២កេះ ទឹកត្រី១យួរ ទឹកសុីអ៉ីវ១យួរ និងថវិកា២០០,០០០រៀល សរុបបច្ច័យ ១០.៥០០.០០០រៀល ។
ក្នុងនោះអំណោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត រួមមាន ៖ អង្ករ៤៥បាវ មី៤៥កេះ ទឹកត្រី៤៥យួ ត្រីខ៤៥យួ ។
ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត/ស្រុក រួមមាន៖ អង្ករ៤៥បាវ ទៀនព្រះវស្សា៤៥គូរ មី៤៥កេះ ទឹកស៉ីអ៉ីវ៤៥យួ ត្រីខ៤៥យួ ជូនលោកតាជី យាយជី១៥០នាក់ ក្នុងម្នាក់ៗ១០.០០០រៀល សរុបបច្ច័យ៦.០០០.០០០រៀល ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៉ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពត បច្ច័យចំនួន ៤.៥០០.០០០រៀល ៕

អត្ថបទទាក់ទង