រសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញចូលរួមពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី កែវ សុផល ត្រូវបានផ្លាស់ប្តូរមុខតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ជំនួសវិញ។