នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រដាប៉ុនកំពតស្ពត ដែលមានទីតាំងស្ថិតនៅ ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរួមមាន កំសៀវដាំទឹកចំនួន១០រង្វាន់ ឆ្នាំងដាំបាយ១០រង្វាន់ កង្ហាតូច១០រង្វាន់ កង់២រង្វាន់ និងម៉ូតូ០២រង្វាន់។
ក្រុមហ៊ុន ដាប៉ុន កំពត ស្ពត (ដេរកូនបាល់) មានសកម្មភាពនាំចេញទៅសហរដ្ឋអាមេរិក និងជប៉ុន និងមានកម្មករនិយោជិត សរុប ១៧០ នាក់ ស្រី ១៦៣ នាក់ ៕