រសៀលថៃ្ងព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២។
កិថ្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
១.មតិបើកអង្គប្រជុំ ដោយឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២.ពិនិត្យ ពិភាក្សា លើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២២
៣.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
៤.សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក
៥.ការចូលរួមមតិរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
៦.ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
៧.មតិបូកសរុបរបស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត