រដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែក កំពង់បាយ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
សូមអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដក្នុងខេត្តកំពតអោយបានច្រើនកុះករ ។