ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត។
អញ្ជើញចូលរួមនាឱកាសនេះរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអាជ្ញការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគ៣ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៣១ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងម្លាំងទាំងបីប្រភេទ លោកឧត្តមនាវីទោ មេបញ្ជាការរងមូលដ្ឋានសមុទ្រប្រចាំទិសកំពត កែប លោកឧត្តមនាវីទោ មេបញ្ជាការជួរមុខ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោកវរៈសេនីយឯក អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលទិសកំពត កែប លោកមេបញ្ជាការកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្តកំពត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទាំង៤ចំណុះសាលាខេត្ត លោក លោកស្រីនាយករដ្ឋបាលក្រុង ស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លោក លោកស្រីស្មៀនឃុំ សង្កាត់ សរុបប្រមាណ ៦០០នាក់ ។
យោងលិខិតលេខ ២១១ សជណ ចុះថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត។ ចំណែកពិធីបិទសន្និបាតនឹងប្រព្រឹត្តិទៅនាថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។