រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០១គ្រួសារ នៅវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី។
អំណោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ឺវ១យួ ត្រីខ១យួ និងថវិកាចំនួន ៥ម៉ឺនរៀល៕