រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ខេត្តកំពតរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤)​ និង កំណើតកងយោធពលខេមរភូមិន្ទ

  • 11
  • ដោយ savuth

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត​ និង​ឯកឧត្តម តាក​ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤)​  និង កំណើតកងយោធពលខេមរភូមិន្ទ ស្ថិតនៅបរិវេណរមណីយដ្ឋានស្រះឈូក​ក្រុងកំពត​។

អនុវត្តតាមលិខិតលេខ២៣/២០២៤ គជបអ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូល បានរៀបចំ ទិវាខួបអនុស្សាវរីយ៍លើទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៤ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ។ 

ការប្រារព្ធទិវាជា ប្រវត្តិសាស្ត្រនាឱកាសនេះ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយ អបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯក រាជ្យជាតិដ៏ឧត្តុងឧត្តមនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ “ព្រះបរមរតនកោដ្ឋ” ។

default

អត្ថបទទាក់ទង