ព្រឹកថ្ងៃអង្គារ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និង ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពត ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤១ នាក់ ចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ( ភ្នំជុំសែនរីករាយ)។
ក្នុងឱកាសនោះឯកឧត្តម អភិបាលក៏បានផ្តល់ជូនថវិកា ដល់យោធិនចំនួន៤១ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ មុឺនរៀល៕