រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជេីញជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកង

  • 3
  • ដោយ savuth

នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជេីញជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកងទាំង ២៨ទូក និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់ក្រុមកីឡាករដែលត្រូវហ្វឹកហាត់ ដើម្បីចូលរួមប្រកួត នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែធ្នូ ដេីម្បី អបអរសាទរ ក្នុងឱកាសខេត្តកំពតធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រលើកទី១១ ប្រព្រឹត្តិឡើងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។ 

អំណោយដែលបានផ្តល់ជូនចំណុះទូកទាំង២៨ ដោយក្នុងមួយទូកៗទទួលបាន៖  អង្ករ ៥០០គីឡូ ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកក្រូចស្ទីង ៥កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕

I

អត្ថបទទាក់ទង